លោកJose Mourinhoបានបង្វែរក្តីកង្វល់របស់អ្នកចាត់ការទូទៅនៃក្របខ័ណ្ឌ Premier League ហើយគាត់បាននិយាយថាមានការរអាក់រអួលក្នុងការពិភាក្សាចុងក្រោយអំពីការវិលត្រឡប់មកវិញនៃក្របខ័ណ្ឌPremier League ។

អ្នកចាត់ការសញ្ជាតិ Portugal​ របស់ក្លឹបមាន់ខ្នាយមាសរូបនេះចង់អោយក្របខ័ណ្ឌ Premier League ចាប់ផ្តើមឡើងវិញក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះដោយសំអាងលើយោបល់របស់លោក Jurgen Klopp និង Carlo Ancelotti ។បើតាមប្រភពDailyMail

យោងទៅតាមកាសែត The Mirror លោក Mourinho ថែមទាំងបានប្រាប់ពីការប្រជុំសមាគមអ្នកចាត់ការទូទៅរបស់លីកដើម្បីមានការរៀបចំត្រៀមសម្រាប់ការវិលត្រឡប់នៃបាល់ទាត់នៅអង់គ្លេស។លោកបានបន្តថានៅក្របខ័ណ្ឌ Bundesliga នឹងវិលត្រឡប់មកវិញនៅចុងសប្តាហ៍នេះប៉ុន្តែចំពេលដែលមានភាពមិនច្បាស់លាស់ទាក់ទងនឹងកាលបរិច្ឆេទចាប់ផ្តើមជាថ្មីរបស់ Premier League ។

យ៉ាងណាមិញ លោកPep Guardiola លោកFrank Lampard លោកNigel Pearson និងលោកGraham Potter សុទ្ធតែត្រូវបានគេនិយាយថាមានការព្រួយបារម្ភអំពីការប្រញាប់ប្រញាល់បញ្ជូនកីឡាករទៅហ្វឹកហាត់និងចាប់ផ្តើមលីកឡើងវិញឆាប់ៗនេះ។

គួរបញ្ជាក់ផងដែរថា លោក Mourinho បានសារភាពថាគាត់ពិតជាអស់សង្ឃឹមសម្រាប់លីកក្នុងការវិលត្រឡប់មកវិញប៉ុន្តែក៏បានបង្ហាញពីសារៈសំខាន់នៃការរក្សាសុវត្ថិភាពរបស់កីឡាករនិងអ្នកគាំទ្រផងដែរ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ